រឿងព្រាយក្បាល8ដែលចាស់និយាយត៏គ្នានេះគឺជារឿងពិត….

រឿងនេះទើបតែកន្លងផុតមិនបានប្រាំឆ្នាំនោះទេ ។ រឿងនេះបានកើតឡើងចំពោះមីងរបស់ខ្ញុំផ្ទាល់ គាត់ឈ្មោះមីងអាង ។ កាលណោះយាយរបស់ខ្ញុំបានទិញដីមួយកន្លែងនៅក្នុងភូមិហ្មសែត(ហៅភូមិប្រយុទ្ធ) ហើយគាត់បានសាងសង់ផ្ទះតូចមួយខ្នងសម្រាប់គាត់ និងជីតារបស់ខ្ញុំ តែមីងរបស់ខ្ញុំគាត់មកស្នាក់នៅជាមួយ ។ យាយរបស់ខ្ញុំគាត់ប្រកបរបរជាគ្រូចូលរូប ស្ដោះដោះអំពើ ទស្សន៍ទាយ ស្រោចទឹករំដោះគ្រោះជាដើម ។ នៅកាលនោះនៅម្ដុំផ្ទះរបស់យាយខ្ញុំពុំទាន់មានផ្ទះច្រើននោះទេ ហើយគឺមិនទាន់ធ្វើបង្គន់ត្រឹមត្រូវអីនោះដែរ ។

Leave a comment