
កំពត៖ មួយរយៈមុនអគារសាសនាគ្រឹស្ត នៅលើភ្នំបូកគោបានធ្វើឱ្យកក្រើកដល់បណ្តាញទំនាក់ទំនងសង្គម ដោយសារតែក្រុមការងារថតរូប Pre-Wedding មួយក្រុមបានជួបប្រទះនឹងរឿងរ៉ាវប្លែកៗគួរឱ្យព្រឺសម្បុរ។តែមិនទាន់អស់ទេ ទឹកដីដែលសម្បូរទៅដោយអគារចំណាស់ៗ បន្សល់ពីសម័យអាណានិគមបារាំង បានបង្កប់នូវរឿងរ៉ាវជាច្រើនដែលយើងមិនធ្លាប់បានដឹង ដែលរឿងខ្លះប្រហែលជាធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល រហូតព្រឺសម្បុរបានទៀតផង។
