
ខេត្តបន្ទាយមានជ័យ ៖ អគារសិក្សាមួយខ្នងដែលសាងសង់ពីថ្មប្រក់ក្បឿង ត្រូវគេទុកចោលជាយូរឆ្នាំមកហើយ ដោយសារតែការសាងសង់គ្មានគុណភាព ដំបូលមើលឃើញមេឃ ដោយសារតែក្បឿងជ្រុះរប៉ាត់ រប៉ាយ ឯតាមបន្ទប់មានស្នាមប្រេះរយះវែងៗ សិស្សមិនហ៊ានចូលរៀន ព្រោះខ្លាចមានគ្រោះថ្នាក់ ។សិក្សាខាងលើស្ថិតក្នុងបរិវេណអនុវិទ្យាល័យបន្ទាយមានឫទ្ធិ ក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ។ បើមើលពីចម្ងាយអគារមួយខ្នងនេះគ្រប់គ្នាពិតជាមិនដឹងថា ខូចឬត្រូវគេបោះបង់ចោលនោះទេ តែបើចូលទៅពិនិត្យជាក់ស្តែងទើបដឹងថា ដំបូលសាលាមួយនេះជ្រុះក្បឿងមើលឃើញមេឃទាំង៥បន្ទប់ ហើយជញ្ជាំងអគារ មានស្នាមប្រេះជាច្រើនកន្លែង សូម្បីតែជណ្តើរដើរឡើងទៅបន្ទប់រៀនក៏បាក់ប្រេះជាបំណែកខ្លះៗទៀតផង ។
