ព្រលឹងខ្មោចស្រី ដែលស្លាប់ដោយសារសង្សារ រឹតកសម្លាប់ពេលនេះដឹងមូលហែតុហើយ…

អ្នកស្រីសេង សារ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់កំពុងកាន់មរណទុក្ខកូនស្រីដែលស្លាប់ដោយការធ្វើឃាត ថ្ងៃណាក៏យំអាល័យកូនអភ័ព្វនេះដែរ។ គាត់មានកូន៤នាក់ សុទ្ធតែស្រីដែលកូនស្រីច្បងមាននិស្ស័យស្រលាញ់ភេទដូចគ្នា មិនសូវចូលផ្ទះ ឬគិតគូរដល់ម្តាយទេ ចំណែកកូនទី៣ និងទី៤ នៅតូចៗជាប់ក្នុងការសិក្សា។ ដោយឡែក កូនដែលស្លាប់នោះ ជាកូនទី២ ឈ្មោះកែវ បញ្ញា ហៅកូនមាន់ អាយុ២១ឆ្នាំ ជាកូនលុះដោយដំបូន្មាន តែងជួយរកស៊ីសម្រាលបន្ទុកគាត់ជាស្រីមេម៉ាយ និងជួយមើលការខុសត្រូវប្អូនៗ មិនគួរអកុសលអ្វីកូនស្រីនេះ ត្រូវគេធ្វើឃាតគ្មានមេត្តា។

Leave a comment