គួរឲ្យព្រឺសំបុរ! រឿងរ៉ាវ ពិតមួយ អំពីខ្មោចនៅផ្ទះជួល ខេត្តកំពង់ធំ !!

មិត្តម្នាក់បាននិយាយប្រាប់ខ្ញុំថា មានរឿងដែលគួរអោយខ្លាចមួយបានកើតឡើងចំពោះមិត្តភក្តិបងស្រីរបស់នាងជាយូមកហើយ ដែលរឿងនេះបានកើតឡើងនៅឯខេត្តកំពង់ធំពេលដែលបានជួលផ្ទះនៅពីរនាក់ប្តីប្រពន្ធរបស់គាត់។បងធីប្តីរបស់បងណាត្រូវបានជាប់ឈ្មោះធ្វើការនៅក្រុមហ៊ុនមួយដែលក្រុមហ៊ុននោះបានតំរូវអោយគាត់ទៅធ្វើការប្រចាំនៅខេត្តកំពង់ធំ។បងណាកាលនោះគាត់មានកូនខ្ចីទើបតែបាន៤ខែផងដែរ ពួកគាត់បានទៅជួលផ្ទះមួយសមល្មមនិងនៅពីរនាក់ប្តីប្រពន្ធ នៅឆ្ងាយពីកន្លែងធ្វើការប្តីគាត់ឆ្ងាយដែរព្រោះនៅជិតកន្លែងធ្វើការគ្មានផ្ទះសំរាប់ជួលនោះទេហើយតំលៃក៍សមរម្យដែរ ណាមួយពិបាករកផ្ទះផងទើបពួកគាត់សំរេចចិត្តនៅទីនោះដោយមិនគិតអ្វីច្រើននោះទេ ផ្ទះនោះនៅដាច់ដោយឡែកពីគេមិននៅជាប់គេនោះឡើយ។បងណានិងប្តីគាត់ក្រោយពីកក់ផ្ទះនោះរួចរាល់ហើយ ពួកគាំត់រៀបចំរើអីវ៉ាន់និងបោសសំអាតអោយបានស្អាតរួចរាល់

Leave a comment