
តាំងពីបុរាណមក មន្តអាគមន៍មានច្រើនប្រភេទណាស់ ហើយវត្តុស័ក្កសិទ្ធក៏មានច្រើនណាស់ដែរ ជាទូទៅទីកន្លែងផ្សេងៗតែងតែកសាងឡើងតាមក្បួនច្បាប់ត្រឹមត្រូវណាស់។ មានជំនឿថាបើកសាងត្រឹមត្រូវតាមក្បួនខ្នាតនោះអ្នកដែលរស់នៅ អ្នកប្រកបការងារ និង អ្នកដែលចូលទៅទីនោះពិតជាមានលាភ មានបារមីខ្ពង់ខ្ពស់ជាក់ជាមិនខាន។តួរយ៉ាងកាស៊ីណូមួយ មុននិងសាងឡើង គេតែងប្រារព្ធពិធីមួយមានឈ្មោះថា ដាស់អាថាន់ ឬ សាងអាថាន់។ នេះបើតាមលោកគ្រូម្នាក់ដែលមានមន្តអាគន៍ គាថាល្បីល្បាញបំផុត តែគាត់មិនសូវចេញមុខទេ ហើយបើអ្នកដែលមានបំណងទៅរកគាត់ ទាស់តែមានឧបនិស្ស័យទើបអាចជួបបាន។
