
ខ្សែភាពយន្តរន្ធត់គឺជាចំណីចក្ខុងមួយដែលញ៉ាំងអារម្មណ៍អ្នកទស្សនាឲ្យរន្ធត់ញាប់ញ័រ ដកដង្ហើមស្ទើរតែដកមិនដល់គ្នា ស្ទើរគ្រប់ឈុត ជាពិសេសឈុតពញ្ញាក់អារម្មណ៍ជាដើម ។ ក្នុងចំណោមខ្សែភាពយន្តបែបរន្ធត់ទាំងនោះមួយចំនួនគឺជាការស្រមើស្រមៃរបស់អ្នកនិពន្ធ មួយចំនួនទៀតត្រូវបានដកស្រង់ចេញពីសៀវភៅប្រលោមលោក ប៉ុន្តែតើអ្នកមានដឹងទេថា ខ្សែភាពយន្តខ្លះគឺត្រូវបានផលិតដោយពឹងផ្អែកលើរឿងពិតដែលកើតឡើងកាលពីអតីតកាល ។
