
ជំនឿមន្តអាគមអូមអាម ជំនឿកូនក្រក ដែលខ្មែរយើងតាំងពីសម័យបុរាណ គ្រូលេងមន្តអាគមតែងតែមានជំនឿយ៉ាងមុតមាំថា របស់នេះពិតជាពូកែស័ក្ដសិទ្ធិ អាចការពារសត្រូវមិនឲ្យមកបៀតបៀនខ្លួនបាន។ មកដល់សព្វថ្ងៃ ជំនឿនេះត្រូវបានសាបរលាបពីផ្នត់គំនិតខ្មែរបន្តិចម្ដងៗហើយ នៅសល់ត្រឹមតែពាក្យបរម្បរាដែលឮតៗគ្នាប៉ុណ្ណោះ។គ្រូអ្នកលេងមន្តអាគមមួយចំនួនដែលមានចិត្តពិសពុល កាចសាហាវព្រៃផ្សៃ អ្នកលេងមន្តអាគមទាំងនោះ ភាគច្រើនតែងតែមានកូនក្រកចាំការពារខ្លួនជានិច្ច ព្រោះថា សូម្បីតែប្រពន្ធកូនខ្លួនឯងក៏ហ៊ានសម្លាប់ដែរ ដើម្បីឲ្យខ្លួនបានសម្រេចមន្តអាគម បង្កើតជាកូនក្រកនេះ។
