
កុំមើលងាយ! ផ្លែក្រខុប និងស្លឹកវាមានអត្ថប្រយោជន៍ហួសស្មានធ្វើឲ្យឆ្អឹងរឹងមាំ ជំនួយដល់ការលូតលាស់សាច់ដុំ ឈឺតាមសន្លាក់ឆ្អឹងប្រឆាំងនឹងជំងឺផ្ដាសាយ មហារីក និងជួយបន្ថយសំពាធឈាមជួយចែកគ្នាដឹងផង!
១.ប្រឆាំងបាក់តេរី
ក្រខុបមានសមាសធាតុជាច្រើនដែលអាចការពារបាក់តេរី និងជួយព្យាបាលជំងឺខាន់ស្លាក់ មេរោគ និងបាក់តេរីផ្សេងទៀត។
២.ព្យាបាលឈឺតាមសន្លាក់ឆ្អឹង
ច្រើនសតវត្សមកហើយមានប្រទេសមួយចំនួនធំបានប្រើផ្លែក្រខុប ដើម្បីបញ្ឈប់ការឈឺចាប់ដែលផ្សារភ្ជាប់ជាមួយនឹងរោគប្រគ្រីវក៏មាន។ ការទទួលទានក្រខុបមួយថ្ងៃ ៩ទៅ១២ផ្លែ បីដងក្នុងមួយថ្ងៃជាការព្យាបាលការឈឺចាប់បានយ៉ាងល្អ។
៣.ជំងឺទឹកនោមផ្អែម
ក្រខុបជាផ្លែឈើមានជាតិស្ករតិចដែលអាចជួយបន្ថយជាតិស្ករក្នុងឈាមបានផងដែរ ដូច្នេះធ្វើឲ្យវាជាផ្លែឈើដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
