
ជំនឿលើមន្តអាគមនាសម័យដើមគឺខ្លាំងក្លាណាស់ធ្វើឲ្យមនុស្សនាំគ្នាស្វែងរកគ្រូ មន្តអាគមឲ្យ ជួយពួកគេមានដូចជាធ្វើឲ្យគេខ្លាំងពូកែកាប់មិនមុតដុតមិនឆេះ,ធ្វើស្នេហ៍ឲ្យគេអាណិតស្រឡាញ់,ដោះអំពើឬមើលជម្ងឺ…ជាដើម។សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ,ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់, ពេលខ្លះមិនចេះ អ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាសគេឯង។
