ការបន់ព្រះ និង​ការបួងសួងទេវតាគឺមានតាំងពីយូរលង់ណាស់មកហើយនេះគឺជាការបួងសួងដែលគួរអោយខ្លាចបំផុត…

ការបន់ស្រន់ និង​ការបួងសួង ជា​រឿងធម្មតារបស់អ្នកមានជំនឿ។ មិនថាគេជឿលើអ្វីទេ ការបន់ ឬបួងសួង ជាវិធីទាក់ទងជាមួយនឹងអ្វីដែលគេជឿ។ ពួកគេជឿថា បើសិនជា​បន់ត្រូវបែបបទ ឬត្រូវចិត្ត គេនឹងបានដូចបំណងរបស់គេ។​ ក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញវិធីមួយទៀតដែលមានប្រសិទ្ធភាពជា​ងការបន់ស្រន់។ការបន់ស្រន់ ជា​វិធីលួងចិត្តខ្លួនឯង នៅក្នុងស្ថានការណ៍ដែលហួសពីការគ្រប់គ្រងរបស់ខ្លួន។ នៅពេលអ្នកជម្ងឺឈឺធ្ងន់ ហើយអស់សង្ឃឹមលើការព្យាយាម ពួកគេនឹងចាប់ផ្តើមបន់ស្រន់។ បានទទួលផល ឬអត់ ពួកគេលែងខ្វល់ហើយ ព្រោះពួកគេទាល់ច្រក។

Leave a comment