
ភ្នំពេញ: បន្ទាប់ពីបានជួបជុំលេងបៀរចប់នៅពាក់កណ្តាលយប់ក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងព្រះសីហនុ បុរសមួយក្រុមអស់កម្លាំងហើយនាំគ្នាចេញទៅទទួលទានបបរសដោយទុកចោលមិត្តភក្តិម្នាក់ដែលកំពុងលង់លក់ក្នុងដំណេក។ ប៉ុន្តែពេលដែលត្រឡប់មកវិញនោះ គឺបុរសនោះកំពុងតែអង្គុយសក់បះច្រូង មុខស្លេងស្លាំងក្នុងភាពភ័យខ្លាចដោយមានទាំងភួយរំខ្លួនផង។
