
Annabelle វជារឿងពិតដ៏រន្ធត់មួយដែលត្រូវបានគេផលិតជាភាពយន្ត។ ហើយថ្ងៃនេះយើងនឹងនិយាយពីដើមហេតុដែលបណ្តាលអោយមានការផ្អើលលើតុក្កតា ឯណាបែល/Annabelle រហូតដល់មានលក្ខណៈ ស្រាវជ្រាវជាទ្រង់ទ្រាយធំពីប្រវត្តិរបស់តុក្កតាមួយនេះ។
ដើមហេតុដំបូងគេ គឺកើតឡើងនៅឆ្នាំ ១៩៦៨ មាន ស្រីនិស្សិតពេទ្យម្នាក់នាងឈ្មោះ ដីត្រេ បឺណាត/Deidred Bernard យុវតីរស់នៅបន្ទប់ជួលនៃអាផាតមិនតែឯង ។ យប់មួយខួបកំនើតអាយុ២៥ឆ្នាំរបស់នាង ម៉ាក់នាងផ្តល់ជូននាងនូវកាដូតុក្កតាមួយ ទុកគ្រាន់កំដរនាងក្នុងបន្ទប់ជួលតែឯង នៅពេលកូនស្ងួនសិក្សាជំនាញពេទ្យក្នុងទីក្រុង។ កាដូត្រូវបានផ្ញើមក និង ទទួលបានយ៉ាងល្អគ្មានការខូចខាតអ្វីទេ។ វាជាតុក្កតាដ៏ស្រស់សោភា។
