ព្រះ​កេរ្តិ៍ឈ្មោះ​ក្រអូប​នៃ​ភិក្ខុ ប៉ាង ខាត់លើ​ការ​ស្រាវជ្រាវ សាសនានិង​ប្រឆាំង​អាណានិគម

ព្រះ​មហា​វិ​រិ​យ​ប​ណ្ឌិ​តោ​ប៉ា​ង ខាត់ ជា​ព្រះសង្ឃ​គំរូ​ខ្មែរ​មួយ​អង្គ និង​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ប្រកបដោយ​វិជ្ជា​ខ្ពង់ខ្ពស់ ទូលំទូលាយ ទាំង​ខាង​ផ្លូវលោក ទាំង​ខាង​ផ្លូវធម៌ ដោយ​ព្រះ​អង្គ​ចេះ​ភាសា​អង់គ្លេស​, បារាំង​, បាលី​, សំស្ក្រឹត​, សៀម​, ខ្មែរ​បុរាណ​…​។ អត្ថបទ​សិក្សា និង​ស្នាដៃ​ស្រាវជ្រាវ​នានា​របស់​ព្រះ​អង្គ​មាន​តម្លៃ​កម្រិត​អន្តរជាតិ សូ​ម្បី​តែ​សាលា​បារាំង​ចុង​បូព៌ា ក៏​បាន​សុំ​ទទួល​ព្រះ​អង្គជា «​សមាជិក​ឆ្លើយឆ្លង​» ដែរ ។លើស​ពី​នេះ​ព្រះ​ភិក្ខុ​ប៉ាង ខាត់ ក៏​បាន​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​អាណានិគម​បារាំង ដែល​គេ​ឱ្យឈ្មោះ​ថា «​បដិវត្តន៍​ឆត្រ​» ដែរ ។

Leave a comment