
ជាការពិតណាស់ ចាស់ៗពីបុរាណយើងមានទំនៀមទម្លាប់ និងត្រណមច្រើនខ្លាំងណាស់ ដែលជំនឿមួយចំនួនត្រូវបានអនុវត្ត និងជឿស៊ុបរហូតដល់សព្វថ្ងៃ។ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកត្រណមមួយចំនួនរបស់ចាស់ៗពីបុរាណ ដែលដកស្រង់ចេញពីផេកហ្វេសប៊ុក សង្គមពណ៌ខ្មៅដូចខាងក្រោម #តំណមទីមួយ តំណមនៅក្នុងការសែនជំនាងផ្ទះ ហាមដាច់ខាតកុំអោយកំពប់ជេីងធូប រឺមួយក៏មានអ្នកណាមកដកជេីងធូបលេងអោយសោះ ព្រោះថាពួកគេនឹងធ្វេីអោយអ្នកជួបតែរឿងក្តៅក្រហាយ រឺមួយក៏ពួកគេអាចចេញមកលងបន្លាចអ្នកទាំងអស់គ្នាបាន ព្រោះជំនាងផ្ទះលង ខុសពីត្រូវខ្មោចលង ព្រោះគេនឹងចេញមកបង្ហាញខ្លួនអោយយេីងបានឃេីញស្រល់ៗនៅនឹងភ្នែកតែម្តង ។
