នារីម្នាក់បានភ័យលស់ព្រលឹងជាខ្លាំង នៅពេលរឿងបញ្ចាំងចប់ ហើយគេចាប់ផ្ដើមបើកភ្លើងរោងកុន ក៏ឃើញថាបុរសចំណាស់ម្នាក់បានស្លាប់បាត់ហើយ។រឿងហេតុមួយបានធ្វើកក្រើកទីក្រុងប៉ាតាយ៉ាង ប្រទេសថៃ នៅពេលភ្ញៀវទេសចរណ៍អង់គ្លេសម្នាក់ឈ្មោះ Bernard Channing វ័យ៧៧ឆ្នាំ បានទទួលមរណភាព ក្រោយពេលទស្សនាខ្សែភាពយន្តបែបរន្ធត់ “Annabelle Comes Home”។តាមនោះដែរ រឿងហេតុនេះត្រូវបានគេរកឃើញ នៅពេលគេរកឃើញថា លោកតាខាងលើបានដាច់ខ្យល់រួចហើយ នៅពេលរោងកុនបើកភ្លើង ពេលរឿងចប់។ វេជ្ជបណ្ឌិតបានឲ្យដឹងថា លោកបានស្លាប់មុនពេលរឿងចប់ទៅទៀត។ មនុស្សជាច្រើនបានតក់ស្លុតក្រោយពេលដឹងរឿងនេះ ព្រោះនៅពេលលោកស្លាប់ ពួកគេបានអង្គុយក្បែរលោក តែដោយសារតែជាប់មើលរឿង ទើបមិនដឹងថាលោកបានទទួលមរណភាព។គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយដែលមានករណីស្លាប់ព្រោះមើលរឿងខ្មោច ត្បិតកាលពីឆ្នាំ២០១៦ មានបុរសឥណ្ឌាវ័យ៦៥ឆ្នាំ បានស្លាប់ដូចគ្នា ក្រោយពេលមើលរឿង “The Conjuring” ដែលស្ថិតក្នុងចក្រវាលរឿង Annabelle ដូចគ្នា៕

