បើតាមអ្នកស្រុកនៅខេត្តកំពង់ធំបាននិយាយតៗគ្នាថាមានអគារសណ្ឋាគារមួយមានអាយុកាលជិត១០០ឆ្នាំទៅហើយ ទីនោះគឺត្រូវបានគេបោះបង់ចោលឡើងស្ងាត់ជ្រងំគួរអោយខ្លាចជាយូរណាស់មកហើយ អ្នកស្រុកក៏មិនមាននរណាហ៊ានទៅរស់នៅទីនោះឬក្បែរនោះឡើយដោយល្បីថានៅទីនោះមានខ្មោចលងសាហាវ។ជាពិសេសនោះនាជុំវិញបរិវេណសណ្ឋាគារចំនាស់នោះសំបូរទៅដោយដើមឈើធំៗមិនដឹងមានតាំងពីជំនាន់ណានោះទេ ចំពោះបរិវេណខាងក្រោយគឺមានរោងលោកតា «ក្រហមក» ដែលអ្នកស្រុកគោរពបូជាសុំសេចក្ដីសុខតាំងពីយូរមកហើយ។

