មិនជឿ កុំប្រមាថ! ពេលថតរឿងខ្មោចម្តងៗ បើមិនសែនព្រេនច្បាស់ជាមានបញ្ហា…

ងាកទៅទស្សនាភាពយន្តកាលពីឆ្នាំ ២០០០ ដែលភាគច្រើនសុទ្ធតែរឿងខ្មោច ភ័យរន្ធត់ ផលិតករសម័យនោះហ៊ាន​ទៅថតនៅទីតាំងដែលកើតមានរឿងរ៉ាវពិតៗ ដើម្បីទទួលបានទិដ្ឋភាពរន្ធត់ និងធ្វើឱ្យកុននោះល្បី តែផលិតករមិនអាចភ្លេចទេរឿងសែនព្រេន បន់ស្រន់មុនទៅថតរឿង។តាមរយៈលោក ឧកញ៉ា ហេង តុលា ដែលជាផលិតកររឿងខ្មោចដ៏ល្បី ដូចជារឿង «ផ្ទះខ្មោចទិញ» រឿង «នាងនាថ» រឿង «ព្រាយកន្ទោងខៀវ» បានប្រាប់ឱ្យដឹងថា មុននឹងចាប់ផ្តើមថត ក្រុមការងាររបស់លោកត្រូវតែរៀបចំពិធីសែនព្រេន ហើយសូម្បីតែក្នុងកុនក៏បង្ហាញពីការសែនព្រេនទៅតាមជំនឿ និងតថភាពនៃសាច់រឿងផងដែរ ដើម្បីធ្វើឱ្យដំណើរការនៃការថតភាពយន្តមានភាពរលូន និងសុវត្ថិភាព។

Leave a comment