ដើមកំណើតព្រាយក្រឡាភ្លើង ដែលមានតំណាលយូរលង់ណាស់មកហើយដែលចាសៗនិយាយត៏ៗគ្នា(អានហើយព្រឺឆ្អឹងខ្នង)

ខ្មោច​ព្រាយ​ប្រភេទ​នេះ​គឺ សុទ្ធតែជា​ព្រាយ​មនុស្ស​ស្រី ហើយ​ត្រូវបាន​ចាត់ទុកថា ជា​ខ្មោច​ព្រាយ​ដែល​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ជា​ខ្មោច​ព្រាយ​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការកើត​កូន ឬ​រំលូតកូន។ល។ នៅ​ក្នុងការ​បង្កើតកូន ឬ​ភាសា​គួរសម​ហៅថា “ឆ្លងទន្លេ” នោះ យើង​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា វា​ឈឺ​ចុកចាប់​ពើត​ផ្សា​ប៉ុនណា ហើយ​បើ​ក្នុងករណី​ដែល​ម្ដាយបង្កើត​ទារក​ចេញមក​ហើយ​ស្លាប់បាត់​បង់ជីវិត ឬក៏​ស្លាប់​មុនពេល​ឆ្លងទន្លេ​នោះ​គឺ​មានន័យថា ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន យើង​ហៅ​ខ្មោច​ប្រភេទ​នេះ​ថា “ព្រាយ​ក្រឡាភ្លើង។ជា​ខ្មោច​ព្រាយ​ដែលមាន​លក្ខណ:គួរឱ្យ​ខ្លាចញញើត និង​គួរឱ្យ​អាណិត​សង្វេគ​ខ្លាំងណាស់ ។ អាច​ចាត់ទុក​ក្នុង​ពពួក​ខ្មោច​ព្រាយ​ដែល​មិនសូវ​ជាមាន​គ្រោះថ្នាក់​ប៉ុន្មាន​ឡើយ ចូលចិត្ត​អណ្តែត​ខ្លួន​ទៅតាម​ទីកន្លែងផ្សេងៗ ហើយ​ច្រើន​បង្ហាញខ្លួន​ឱ្យ​មនុស្ស​ឃើញ​នៅតាម​ទីស្ងាត់ៗ ។

Leave a comment