មានមនុស្សច្រើនណាស់ធ្លាប់ឆ្លងកាត់ហេតុការចម្លែកមួយនេះ។ នៅពេលអ្នកកំពុងតែគេងលក់ ឬភ្ញាក់ពីគេង អ្នកពិតជាព្យាយាមប្រែខ្លួន ប៉ុន្តែបែរជាមិនអាចធ្វើកើតទៅវិញ។ និយាយឱ្យខ្លីទៅគឺមិនអាចកម្រើកសូម្បីតែដៃ និងជើងតែម្តង។ភ្លាមៗនោះអ្នកទំនងជាមានអារម្មណ៍ថា មានអ្វីមួយខ្មៅកំពុងតែធ្វើចលនា។ វាអាចចេញពីជ្រុងនៃបន្ទប់ និងធ្វើដំណើរយឺតៗមកលើគ្រែរបស់អ្នកតែម្តង។ ពេលនោះ អ្នកបានព្យាយាមកម្រើកខ្លួន និងស្រែកឱ្យគេជួយ ប៉ុន្តែបែរជាមិនអាចធ្វើបានទៅវិញ។ ពេលខ្លះ អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍ថប់ក្នុងដង្ហើមដោយសារតែដូចជាមាននរណាម្នាក់ច្របាច់កជាប់អញ្ជឹង។

