អាមេរិក៖ ផ្ទះខ្មោចមួយកន្លែង មានទីតាំងក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបានគេពិពណ៌នា ថាជាផ្ទះខ្មោច គួរឲ្យខ្លាច បំផុតនៅ លើពិភពលោក ដែលគ្មាននរណាម្នាក់ ឆ្លងផុត ក្នុងផ្ទះខ្មោចនោះ ដោយគ្មាន ភាពភ័យខ្លាចនោះទេ។Mckamey Manor ជាផ្ទះ ខ្មោចភ័យរន្ធត់ បំផុតមួយ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា បានបង្កើត ឡើងដោយ លោក Russ Mckamey វ័យ៥៥ឆ្នាំ និង មិត្តស្រីរបស់គាត់ នាង Carol Schutz។ អ្នកទាំងពីរ ត្រូវបានដឹងថា ចំណាយលុយជាង ៥០០,០០០ ដុល្លារអាមេរិក ដើម្បីធ្វើឲ្យ កន្លែងនេះក្លាយជា ទីកន្លែងផ្ទះ ខ្មោចកំសាន្ត ដ៏គួរខ្លាចព្រឺ រន្ធត់ ជាងគេបំផុត លើលោក ដោយផ្តល់ឲ្យ អ្នកក្លាហានចង់ ចូលក្នុងផ្ទះ មិនចាំបាច់ ត្រូវចំណាយលុយនោះទេ។

