តាមជំនឿខ្មែរ នៅតាម​ស្រុកភូមិខ្លះ ជណ្ដើរផ្ទះ​តែងតែ​មាន​ខ្មោចព្រៃ​ចាំថែរក្សា

ជាធម្មតា នៅតាមផ្ទះសម្បែងនីមួយៗ​តែងតែ​មានពពួកទេវតា និងជំនាងផ្ទះ​​នៅចាំថែរក្សា។ បើតាមជំនឿខ្មែរពីបុរាណ មិនត្រឹមតែ​នៅ​ក្នុងផ្ទះ​មានខ្មោចស្រី ឬជំនាងផ្ទះ ចាំការពារថែរក្សាទេ សូម្បីតែនៅ​ជណ្ដើរផ្ទះ​ក៏មានខ្មោចប្រុស​ចាំការពារថែ​រក្សាដែរ។នៅពេលដែល​មានពិធីឡើងផ្ទះ គេតែងយក​អំបោះទៅចងនៅជុំវិញ​ជណ្ដើរផ្ទះ​ដែលទើបនឹងសង់ថ្មី។ ជណ្ដើរផ្ទះ​ត្រូវបាន​ទទួល​ការ​ថែរក្សា​ដោយខ្មោច​ព្រៃប្រុស ចំណែក​ខ្មោចស្រី​ជាអ្នក​ចាំការពារថែរក្សានៅខាងក្នុងផ្ទះ ខ្មោចព្រៃប្រុសនេះ គឺចាំការពារឲ្យ​កុំឲ្យ​ពពួក​អមនុស្ស ព្រាយ ខ្មោច បិសាច ដែលពួកអមនុស្សទាំងនោះ មានបំណងមកចង់មក​យាយីបៀតបៀនម្ចាស់ផ្ទះ។ នេះបើតាម​ការ​រៀប​​រាប់​ឲ្យដឹង​ពី​សំណាក់ លោកតា ប៉ិញ ។លោកព្រឹទ្ធាចារ្យរូបនេះ​ ក៏មានប្រសាសន៍ឲ្យដឹងបន្ថែម​ទៀតថា កាលណាជណ្ដើរផ្ទះ​ត្រូវបានដកចេញនៅពេលយប់ ជណ្ដើរនោះ​មិន​ត្រូវធ្វើ​ឲ្យរលីង​ស្រិល​នោះទេ ត្រូវតែទុកឲ្យមានដុំរាយនៅកាំចុងក្រោយ ដើម្បីអាចឲ្យខ្មោចដែល​ការពារជណ្ដើរនោះ អាច​បញ្ឈប់​ការឈ្លាន​ពាន​​របស់​ខ្មោច​ចង្រៃ៕

Leave a comment