រឿងពិតនៅស្រុកបាភ្នំ៖ ព្រឺក្បាល…ផ្ទះមួយខ្នង គ្រាន់តែជិះកាត់ឃើញដំបូល ក៏ខ្លាចដែរ ព្រោះមានគ្រួសារខ្មោចរស់នៅ

ព្រៃវែង៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញាណខ្មោច ព្រាយ ជាដើម ។ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើង បានលើកយករឿងមួយ ដែលមនុស្សចាស់ៗ រស់ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា ជារឿងពិត ដែលវាបានកើតឡើងប្រហែលជាង ១០ឆ្នាំ មុន ប៉ុន្តែរឿងនេះនៅតែដិតជាប់អារម្មណ៍ពួកគាត់ជានិច្ច ។ អ្នកស្រុកអ្នកភូមិ រស់នៅតំបន់ខាងលើ បានលើកយកផ្ទះមួយខ្នង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកាលពីជាង ១០ឆ្នាំមុន ផ្ទះមួយខ្នងនេះ ត្រូវបានម្ចាស់បោះបង់ចោល ទុកឲ្យនៅព័ន្ធព័ទ្ធទៅដោយព្រៃក្រាស់រុំជញ្ជាំង និងដំបូលផ្ទះ ដែលមើលទៅគួរឲ្យខ្លាចបំផុត ។

Leave a comment