បុរសម្នាក់ឈ្មោះ Chuan Yeow បានជិះកង់កម្សាន្តតែម្នាក់ឯង កាត់ក្បែរមន្ទីរពេកចាស់ដែលគេបោះបង់ចោលមួយកន្លែង ក៏បានឈប់កង់ រួចហើយថតវីដេអូទិដ្ឋភាពមន្ទីរពេទ្យនោះពីខាងក្រៅ ប៉ុន្តែអ្វីដែលធ្វើឲ្យបះសក់នោះ គឺមានស្រមោលអាថ៌កំបាំងមួយបាន លេចចេញពីក្នុងបង្អួចនៃមន្ទីរពេទ្យនោះ ។ប្រភពព័ត៌មាន បានឲ្យដឹងថា នេះជាលើកទីមួយហើយដែល បុរសខាងលើមកដល់មន្ទីរពេទ្យគេបោះបង់ចោលមួយនេះ ហើយមន្ទីរពេទ្យនេះដែលមានឈ្មោះ Changi Hospital ។ យោងតាមវីដេអូឃ្លីបខាងក្រោមនេះ បានបង្ហាញឲ្យយើងឲ្យឃើញថា មានស្រមោលខ្មៅមួយចេញពីក្នុងបង្អួចមន្ទីពេទ្យ ខណៈដែលនាទីនៃវីដេអូឃ្លីបជិតចប់ ។ បុរស Chuan Yeow បាននិយាយដែរថា គាត់គឺជាមនុស្សដែលមិនជឿទៅលើរឿងខ្មោចម្នាក់ ដូច្នេះហើយ ទើបគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញស្រមោលអាថ៌កំបាំងនេះ ។ គួរបញ្ជាក់ដែរថា ក្រោយពីវីដេអូឃ្លីបមួយនេះបានចរាចរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកហើយនោះ បានធ្វើឲ្យជាច្រើនមានអារម្មណ៍ជឿថា វាគឺជាស្រមោលខ្មោច ។

