សណ្ឋាគារចាស់នៅប៉ៃលិន ​ដែលធ្វើឱ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់ ​ការពិតត្រូវបោះបង់ចោលដោយសារតែរឿងបែបនេះសោះ!

ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។តាមរយៈគណនីហ្វេសប៊ុក ​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ ​បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ​ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន ​អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ​ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។

Leave a comment