«ខ្មោច» គឺជាការដែលយើងស្មានថា ជាការបង្ហាញខ្លួនរបស់បុគ្គលណាម្នាក់ដែលបានស្លាប់បាត់ទៅហើយឲ្យយើងឃើញ។ ពួកសាវ័កបានយល់ច្រឡំពីរដងថា ព្រះយេស៊ូវជាខ្មោច ឬក៏ជាវិញ្ញាណណាមួយ (ម៉ាកុស ៦:៤៩; លូកា ២៤:៣៧)។ ក្នុងករណីទាំងពីរនោះ ព្រះយេស៊ូវមិនបានបដិសេធ ឬក៏គាំទ្រការមាន ឬក៏មិនមានវិញ្ញាណបែបហ្នឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គបែរជាអះអាងម្ដងហើយម្ដងទៀតថា ទ្រង់មិនមែនជាខ្មោចទេ តែទ្រង់គឺជាទ្រង់ផ្ទាល់តែម្ដង។ប្រាកដណាស់ថា មានវិញ្ញាណដែលកំពុងតែធ្វើនេះធ្វើនោះលើផែនដីនេះដូចជា៖ ពួកទេវតាដែលបម្រើព្រះជាម្ចាស់ និងរាស្ត្ររបស់ទ្រង់ និងពួកអារក្សដែលបម្រើសាតាំងដែលកណ្ឌគម្ពីរដំណឹងល្អបានពណ៌នាថា ពួកវាសុទ្ធតែជាពួកវិញ្ញាណអាក្រក់ ( ហេព្រើរ ១:១៣-១៤; អេភេសូរ ៦:១២)។

