ល្បី​តៗគ្នាថា មានផ្ទះ​ខ្មោចលង​ នៅខេត្ត បន្ទាយមានជ័យ រហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះរាប់ឆ្នា

  • ថ្មីៗ​នេះ​នៅក្នុង​ទំនាក់ទំនង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បង្ហោះ​ពី​រឿង​មាន​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​ល្បី​ថា​មាន​ខ្មោចលង​ខ្លាំងពេក​រហូត​ម្ចាស់ផ្ទះ​ក៏​មិន​ហ៊ាន​នៅ​ដោយបាន​រត់ចោល​ផ្ទះ​ហើយ​ទុកចោល​ស្ងាត់ជ្រងំ​។​ការដែល​ល្បី​ថា​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​មាន​ខ្មោចលង​យ៉ាង​សាហាវ​គឺ​គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​ព្រោះ​ពុំ​ឃើញ​មានការ​និយាយ​ពី​កា​រលង​ឬក៏​របៀប​លង​របស់​ខ្មោច​នោះ​យ៉ាងណាៗ​ឲ្យ​ពិតប្រាកដ​ឡើយ​?​។​នេះ​ជាការ​សរសេរ​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដេ​ល​មាន​ពាក្យពេចន៍​ដូចខាងក្រោម​៖​ល្បី​ថា​នេះ​ជា​ផ្ទះ​ដែល​ខ្មោច​នៅ​ខាងលើ​ហើយ​ខ្មោច​ពួកវា​អនុញ្ញាតិ​អោយ​ម្ចាស់ផ្ទះ​នៅ​ខាង ក្រោម ។​តែ​ដំបូល​លើ​ខ្មោច​អត់អោយ​ប្រក់​ដំបូល​មួយ​ចំហៀង​។​តែ​ពេលនេះ​ម្ចាស់ផ្ទះ​ឈប់​នៅ​ ហើយ​ព្រោះ​នៅ​អត់​កើត​ខ្មោចលង​រាល់ថ្ងៃ​ធ្វើអោយ​ពួកគាត់​ខ្លាច​រត់ចេញ​អស់​ទុក​ផ្ទះ​ចោល​ជា​យួរ​ឆ្នាំ​ហើយ​។ ផ្ទះ​នេះ​នៅ ឃុំ​កូប​និមិត្ត​មួយ ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​នៅជាប់​តាម​ដង ផ្លូវជាតិ លេខ​5 ទៅ​ប៉ោយប៉ែត​។

Leave a comment