ល្បីខ្មោច​ បំពេរកូនលងបន្លាច​ ប្រជាជននៅ​ អូរមួយក្បែរ​ភូមិ​ នៅខេត្តប៉ៃលិន

ខេត្ត​ប៉ៃ​លិន​៖ បើ​សិន​ជា​មាន​គេ​និយាយ​រៀបរាប់​រឿង​ខ្មោច​ព្រាយប​ិសាច​ប្រាប់​ដល់​ក្មេង​​តូចៗ​ដែល​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណាមួយ​នោះ គឺ​ពួកគេតែង​តែ​អង្គុយ​ឬ​ឈរ​សម្ងំ​ចំហ​មាត់​ចាំ​ស្តាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​ជា​រឿង​នោះ​ពិត​ឬជា​រឿង​និទាន​បែប​កុហក​ក៏​ដោយ​ ថែម​ទាំង​ធ្វើ​ឱ្យ​ពួកគេ​ម្នាក់ៗ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​រហូត​ព្រឺ​រោម​ដៃ​ជើង​ផង​ដែរ ។​ ទាក់ទិន​ទៅ​នឹង​បញ្ហា​ទាំង​នេះ​ មាន​អ្នក​ខ្លះ​ជឿ​ថា​ ពិត​ជា​មាន​ខ្មោច​ព្រាយ​បិសាច​មែន​ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អត់​ជឿ​ទាល់​តែ​សោះថា​មាន​ខ្មោច ព្រោះ​​មើល​អត់​ឃើញ​ ហើយ​ក៏​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​គេ​និពន្ធ​ឡើង​ប៉ុណ្ណោះ ។​ មិន​ដឹង​ថា​ អស់​លោក​អ្នក​មាន​យោបល់​បែប​ណា​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌​មាន​ពី​ខ្មាច​ព្រាយប​ិសាច​នេះ ​​ ឡើយ​ ទោះ​បី​ជា​បែប​ណា នេះ​គ្រាន់​តែ​ជា​រឿង​ភ្ញាក់​ផ្អើល​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ ។​ រឿង​ខ្មោច​ព្រាយ​បិសាច​ខាង​លើ​ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅក្បែរ​មាត់​អូរ​ក្នុង​ភូមិ​សួន​អំពៅ​លិច​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិន​ បាន​និយាយ​រៀប​រាប់​ថា​ ពិត​ជា​មានអាប​ ខ្មោច​ព្រាយ​បិសាច​ប្រាកដ​មែន​នៅ​លើ​ផែនដីយើង​នេះ​ មិន​មែន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឬ​វីដេអូ​នោះ​ទេ​ ព្រោះ​ពួកគេ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ ថែម​ទាំង​មាន​ការ​ភ័យ​ខ្លាច​រហូត​ដល់​អ្នក​ខ្លះ​ឈឺ​ជ្រុះ​សក់​​ស្ទើរ​តែ​ស្លាប់​ថែម​ទៀត​ផង ។​

Leave a comment