មនុស្ស​ស្លាប់ អាច​ក្លាយជា​ខ្មោច​មែនឬ​?

​សំណួរ​មួយ​នេះ យើង​មិនអាច​ឆ្លើយ​មួយ​ម៉ាត់​ថា មាន ឬ​គ្មាន​បាន​នោះទេ​។​ប្រសិនបើ​ឆ្លើយថា មាន អ្នក​ដែល​មិន​ធ្លាប់​ជួប ប្រាកដជា​មិន​ជឿ​ហើយ​ច្បាស់​ជា​សួររក​អំណះអំណាង និង​ហេតុផល ឬក៏​ភស្តុតាង​ជាមិនខាន​។ តែ​ប្រសិនបើ​ឆ្លើយថា មិនមាន អ្នក​ដែល​អះអាងថា​ខ្លួន​ធ្លាប់​ជួប​ក៏​មិនអាច​ទទួលយកបាន​។​អ្នកណា​ក៏ដោយ ឱ្យតែ​គិតថា​មាន​ខ្មោច នោះ​ពួកគេ​ច្បាស់​ជា​យល់ថា ខ្មោច​គឺ​កើត​ពី​មនុស្ស​ក្រោយ​ពេលដែល​ស្លាប់​។ ពួកគេ​គិតថា មនុស្ស​ស្លាប់​ទៅហើយ តែដោយសារ​មានកម្ម​ពៀរ ឬ​អំពើ​បាប​ដែល​ខ្លួន​បាន​សាង​កាល​នៅរស់ ក៏​មិនអាច​ទៅ​ចាប់កំណើត​បាន បែរជា​ក្លាយជា​ខ្មោច​។ លើសពីនេះទៅទៀត អ្នក​ដែល​យល់​បែបនេះ ក៏​គិត​ដែរ​ថា ខ្មោច​នោះ​គឺជា​ព្រលឹង ឬ​វិញ្ញាណ ដែល​ចេញពី​ក្នុង​ខ្លួន​ក្រោយ​ពេលដែល​ស្លាប់ ហើយ​នៅ​វិលវល់​ក្នុង​ស្ថាន​មនុស្សលោក ដែល​អាច​ប្រែ​ក្រឡា​ជា​អ្វី​ក៏បាន ដើម្បី​លងបន្លាច​គេឯង​។ តើ​អ្នក​ខ្លួនឯង​កំពុងតែ​យល់​យ៉ាងនេះ​មែនឬ​មិនមែន​?

Leave a comment