ព្រឺរោម៖ ធ្វើដំណើរសុខៗ ស្រាប់តែមានមនុស្ស ឬខ្មោចទេ រត់មកពីមុខឡានម្ដុំស្ពានអ្នកលឿង ចុងក្រោយ….

បើតាមគណនីមួយឈ្មោះ Huon Virakboth បានឲ្យដឹងថា ខណៈរូបលោកកំពុងធ្វើដំណើរលើផ្លូវជាតិលេខ១ ស្រាប់តែជិះជិតដល់ស្ពានអ្នកលឿង ដែលមានដើមប្រេងខ្យល់ទាំងសងខាង ស្រាប់តែមានមនុស្សឬក៏ខ្មោចទេ រត់ចេញមកពីមុខឡានរបស់គាត់ ដែលរឿងនេះកើតតាំងពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ.តាមការរៀបរាប់បន្ថែមទៀត គាត់ធ្វើដំណើរមកពីព្រំដែនវៀតណាម (បាវិត) ម៉ោងប្រហែល ៩ និង៤៨នាទី តាមផ្លូវជាតិលេខ១ ហួសស្ពានអ្នកលឿងប្រហែល ៥ទៅ១០គម កន្លែងនោះរាងងងឹតខ្លាំង ហើយមិនសូវមានផ្ទះប្រជាជនរស់នៅទេ រឿងនេះកើតឡើងយ៉ាងចម្លែក ហើយស្អែកឡើងខ្ញុំបានសួរពូខ្ញុំ ដែលឡានពូរបស់ខ្ញុំដែលទៅផុតមុនខ្ញុំប្រមាណ ៥នាទីក៏បានជួបដូចគ្នា មិនដឹងជាគាត់មានគោលបំណងអីប្រាកដ។

Leave a comment