រឿងរន្ធត់ៗដែលថតនៅទីតាំងខ្មោចលងពិតប្រាកដ

សាច់រឿងរន្ធត់ ធ្វើឲ្យអ្នកមើលបះសក់ល្មមទេ ចុះបើរឿងនោះថតនៅកន្លែងលងមានពិតវិញនោះ តើនឹងទៅជាយ៉ាងណា? ដូចជារឿង “The Promise” ជាដើម ថតនៅក្នុងអគារបោះបង់ចោល មានឈ្មោះថា Sathorn Unique Tower និយាយពីមិត្តភក្តិជិតស្និទ្ធពីរនាក់ Boum និង Ib ដែលថ្ពក់ដៃសន្យាគ្នាថានឹងរស់នៅជាមួយគ្នាក្នុងអគារនោះ ដែលក្រោយមកគ្រួសាររបស់អ្នកទាំងពីរក៏បានក្ស័យធន។ ផ្ទុយទៅវិញ មានតែ Ib ប៉ុណ្ណោះដែលរក្សាពាក្យសន្យា។ ម្ភៃឆ្នាំក្រោយ Boum បានដឹងថាព្រលឹងរបស់ Ib មិនដែលចាកចេញពីអគារនោះទេ ហើយនៅតែរង់ចាំនាងត្រលប់ទៅរក្សាពាក្យសន្យាវិញនោះ។ មិនខុសពីរឿងថៃរន្ធត់មួយនេះទេ ទាំងនេះជាភាពយន្តរន្ធត់ជាច្រើនទៀតរបស់អាស៊ី ដែលថតនៅក្នុងទីតាំងដែលមានខ្មោចលងមែនទែន។

Leave a comment