
ការខ្លាចខ្មោច ឬ Phasmophobia ដែលជាពាក្យបច្ចេកទេស គឺជាអាការៈខ្លាចទីងងឹត ឬគិតឃើញថាមានវិញ្ញាណអាក្រក់នៅក្បែរខ្លួន។ ពេលខ្លះ វាធ្វើឲ្យយើងមានផលវិបាក ជាពិសេសបើសិនយើងត្រូវធ្វើការម្នាក់ឯងច្រើន។ សាកស្រមៃទៅមើល បើយើងឈឺជុះពេលយប់ ហើយមិនហ៊ានទៅជុះម្នាក់ឯង តើនឹងមានអ្វីកើតឡើង?
