កំពុងតែភ្ញាក់ផ្អើល! កូរ៉េ​ខាងត្បូង​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ មូលហេតុក៏ព្រោះតែ…

តាមការផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ជាប់​លេខ​២​លើ​ពិភពលោក ដែល​មាន​មនុស្ស​សម្លាប់​ខ្លួន​ច្រើន​ជាងគេ ។ ហើយក៏មិនមានហេតុផងណាមួយច្បាស់លាស់ទាក់ទងទៅនឹងការសម្លាប់ខ្លួននេះពិតប្រាកដដែរ។ ស្ថិត​ចំពោះ​មុខ​សភាពការណ៍​មនុស្ស​សម្លាប់​ខ្លួន​ប្រមាណ​៤០​នាក់ ក្នុង​មួយ​ថ្ងៃ​បែប​នេះ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Hyonwon នៅ​ទីក្រុង​សេ​អ៊ូ​ល ក៏​បើក​ថ្នាក់​បង្រៀន​អំពី​ការ​ស្លាប់ ដែល​ថ្នាក់​បង្រៀន​នេះ​ទាក់ទាញ​បាន​យុវជន​ជា​ច្រើន ដែលពួកគេទាំងនេះសុទ្ធសឹងតែមានបញ្ហា បាក់ទឹកចិត្ត ស្មុគ្រស្មាញក្នុងជីវិតរបស់នៅប្រចាំថ្ងៃជាដើម ។

Leave a comment