
ចិន ៖ សាកសពនារីចិនវ័យ១៨ត្រូវបានគេលួចពីគាស់ចេញពីផ្នូរដោយមិនដឹងមួលហេតុ បើតាមប្រពៃណីជនជាតិចិន នៅពេលដែលកំលោះ ក្រមុំ ដែលស្លាប់មិនទាន់រៀបការ ហើយគ្រួសារមិនបានយកសព្វនោះមករៀបការច្បាស់ណាស់ព្រលឹងនៅមិនស្ងប់ទេ ។យ៉ាងណាមិញ កាលពីឆ្នាំ ២០១៥ សាកសពស្រ្តី១៤នាក់នៅក្នុងភូមិមួយស្ថិតនៅក្នុងខេត្ត សានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន ។គ្រួសារសពរបស់ក្មេងស្រីវ័យ១៨ឆ្នាំនោះ បាននិយាយថា នាងត្រូវបានគេបញ្ចុះជិត២ទសវត្សមកហើយ ដែលក្នុងនោះគ្មានរបស់មានតម្លៃអ្វីទេ។ ពួកគេបាននិយាយថា ធ្លាប់មានជនចម្លែកមកលេងផ្ទះរបស់ពួកគេ ដើម្បីសុំទិញសាកសពនាង ប៉ុន្តែពួគេបានបដិសេធ។
