ទំនៀមទំលាប់ខ្មែរក្នុងពិធី​បុណ្យសព

​ តាម​សៀវភៅ​វប្បធម៌ អរិយធម៌​ខ្មែរ​ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ​ ពន់ ឆាយ បានឲ្យដឹងថា​ ការស្លាប់របស់​មនុស្ស​មាន​ច្រើនសណ្ឋាន​ណាស់ តួយ៉ាង ស្លាប់​ដោយ​ចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​។ ស្លាប់​អ៊ីចឹង ​គេ​ហៅថា​សា្ល​ប់​ដោយ​”​អកាលមរណៈ ឬ​ខ្មោចតៃហោង​”​។ តាម​ទំនៀមទម្លាប់​ ការស្លាប់​របៀបនេះ​គេ​មិន​យកទៅ​បូជា​ទេ គឺ​គេ​ឲ្យ​យកទៅ​កប់​សិន ​រង់ចាំ​ដល់​វេលា​ល្អ ទើប​គាស់​យក​ឆ្អឹងទៅ​បូជា​វិញ​។ ឯ​ការស្លាប់​ដោយ​ស្របពេល​វេលា​ ដូច​មាន​ស្លាប់​ដោយ​ជំងឺ​ដែល​ព្យាបាល​ពុំជា ជំងឺ​ចាស់ជរា ដែល​គេ​ត្រៀម​ទុក​រៀបចំ​ទៅតាម​ទំនៀម​ទម្លាប់​។​

Leave a comment