
ហេតុការណ៍ខ្មោចសង្កត់ តែងតែមានកើតឡើង និងនិយាយ តៗគ្នា ថាវាជាអបិយ ជំនឿ ហើយគួររន្ធត់ បំផុតពេលដែល អ្នកត្រូវខ្មោច សង្កត់ហើយ មិនអាចរើខ្លួន បានប៉ុន្មាននាទី។ អាការៈដ៏ចម្លែក ដែលមនុស្សទូទៅតែងតែហៅថាខ្មោចសង្កត់ នេះកើតឡើង នៅពេលដែល ខ្លួនប្រាណយើងស្ពឹកស្រពន់មិនអាចកម្រើក មាត់មិនអាចនិយាយ ហើយក៏ថប់ដង្ហើមផងដែរ ហើយមានតែភ្នែកប៉ុណ្ណោះ ដែលអាចបើកមើលទិដ្ឋភាពដ៏ងងឹតនៅជុំវិញខ្លួនប្រាណបាន។ ទាំងនេះនៅមិនទាន់អស់ទេ ជាក់ស្តែងមនុស្សមួយចំនួនធំបានឃើញព្រលឹងខ្មោច បីសាច រឺសត្វចម្លែកស្ថិតនៅលើខ្លួនគេ រឺជុំវិញបន្ទប់ថែមទៀតផង ដែលវាគឺជារឿងដ៏លំបាកមួយសម្រាប់វិទ្យាសាស្ត្រក្នុងការពន្យល់បកស្រាយ។
