
ការជឿលើអារុក្ខអារក្ខអ្នកតានឹងនាំមកនូវសេចក្ដីសុខក្នុងជីវិតរស់នៅ ហើយជំនឿទាំងនោះក៏នៅតែបន្ដដល់សម័យបច្ចុប្បន្ននេះផងដែរ លើសពីនេះទៅទៀតដូនតាខ្មែរយើងមានជំនឿថាមិនត្រូវធ្វើផ្ទះនៅក្នុងខែទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ គ្រួសាររបស់អ្នកប្រាកដជាជួបបញ្ហាជាច្រើន ៖ខែជេស្ឋ ៖ ចន្លោះពីថ្ងៃទី ២៦ខែឧសភា ដល់ថ្ងៃទី២៣ខែមិថុនា) ដូនតាខ្មែរជឿថា ខែនេះមិនគួរសង់ផ្ទះឡើយ ព្រោះបើសង់ខែនេះមានខ្មោចព្រាយបិសាចនឹងលាក់ខ្លួនតាមយាយីក្នុងគ្រឹះផ្ទះ។ ចាស់បុរាណជឿថា ខែជេស្ឋសង់ផ្ទះគឺគ្រឹះអន្តរាយ មាសប្រាក់ខ្ចាត់ខ្ចាយ អាត្មាក្សិណក្ស័យ ដែលយើងត្រូវតែជៀសវាង។
