
អាមេរិក៖ ទោះបីជាសម័យ បច្ចុប្បន្ន វិទ្យាសាស្ត្រជឿលឿនយ៉ាងណា ក៏ការជឿ លើព្រលឹង ឬវិញ្ញាណមនុស្សស្លាប់ គឺនៅតែដិតជាប់ ក្នុងអារម្មណ៍ របស់ មនុស្សដែលបានជឿថា លើលោកមានវិញ្ញាណខ្មោចដែរ។ ជាពិសេស វិញ្ញាណខ្មោច ដែល រស់នៅ និង ថែរក្សាក្នុងផ្ទះចាស់ៗ ឬ អគារ ដែលមានរឿងប្រវត្ ធ្លាប់មានមនុស្សស្លាប់ និង ត្រូវបានបោះបង់ចោល ជាដើម។យ៉ាងណាមិញ លោក Seph Lawless ជាអ្នកជំនាញ រូបថតម្នាក់ បានទៅថតយក រូបភាព ចំនួន ១៣ កន្លែង ជុំវិញសហរដ្ឋអាមេរិក ដែលត្រូវបានដឹងថាមាន វិញ្ញាណខ្មោច លងមនុស្ស ហើយគាត់ ក៏បានប្រមូល នូវប្រវត្តិ និង មូលហេតុដែលទីកន្លែង ត្រូវបានបោះបង់ចោល ដូចខាងក្រោម ៖
