ប្រវត្តិដ៏អាថ៌កំបាំងរបស់ខ្មោចឆៅ Zombie

កាលពីថ្ងៃសុក្រមុននេះ ខ្ញុំបានទៅទស្សនារឿងកុនដែលទើបតែចេញផ្សាយថ្មីៗហ្នឹងគឺ “THE DEAD DON’T DIE” ដែលគេនិយាយពី Zombie មើលហើយរៀងស្ដាយលុយជាខ្លាំងដែរ ពីព្រោះថាសាច់រឿងមិនជាគួរឲដិតជាប់ក្នុងអារម្មណ៍ដូចរឿងដែលខ្ញុំធ្លាប់មើលមុនៗសោះ ហើយមានឈុតហួសចិត្តមហាច្រើនដែរ។ តែខ្ញុំមិនមែនមកនិយាយពីរឿងកុននោះទេគឺខ្ញុំនឹងមកនិយាយពីប្រធានបទយើងគឺ ខ្មោចឆៅ ឬដែលហៅថា Zombies ពពួកមនុស្សដែលស្លាប់ទៅហើយតែរស់ឡើងវិញដោយសារសាកសពងើបដើរស៊ីមនុស្សឬសត្វឲតែពាស ហើយមនុស្សឬសត្វនោះក៏ឆ្លងទៅជាខ្មោចឆៅដែរអញ្ចឹងទៅ ណាមួយដោយសារពេលមើលកុនចប់ មិត្តភក្ដិខ្ញុំក៏សួរខ្ញុំថា “ជឿថា Zombies មានពិតមែនអត់?” ។ខ្ញុំឧស្សាហ៍ស្រាវជ្រាវរឿងហ្នឹងលេងដែរ កាលពីមុន ហើយជាលទ្ធផលខ្ញុំក៏ជឿថា ខ្មោចឆៅ អស់នោះមានពិត ហើយបើអ្នកមានឳកាសជួបអ្នកវិទ្យាសាស្រ្ដខាងស្រាវជ្រាវសម័យឥឡូវអីហ្នឹង សួរគេទៅគេក៏ប្រាកដជាថាដូចជាខ្ញុំអញ្ចឹង! ឥឡូវមកមើលទាំងអស់គ្នាទៅ ថាហេតុអីបានខ្ញុំហ៊ានថាពិត ហើយវាកើតមកពីអី?

Leave a comment