ព្រឺសម្បុរពេលដឹងជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើ “ម្រេញគង្វេល” ដែលមានឥទ្ធិពលដល់ពេលបច្ចុប្បន្ន!

ម្រេញគង្វាល ក្នុងជំនឿខ្មែរបច្ចុប្បន្នជាការចាំបាច់ដែលទំនៀមទម្លាប់ប្រពៃណី ដែលជានិមិត្តរូបនៃអត្តសញ្ញាណរបស់ ប្រជាជនត្រូវ រក្សាទុក នូវលក្ខណៈដើមឲ្យបានគង់វង្ស ជាពិសេសក្នុងខណៈមួយដែលសង្គមជាតិ ស្ថិតក្នុងស្ថានភាពវិវត្តន៍ យ៉ាងឆាប់រហ័សដោយសម័យទំនើប ក៏បណ្ដាលឲ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ដូច្នេះហើយបានជាយើងសូម ធ្វើការកត់សម្គាល់មួយចំនួនលើ បញ្ហាពាក់ព័ន្ធទៅនឹងជំនឿ ម្រេញគង្វាលខ្មែរ ដែលជាប្រភេទខ្មោចព្រៃមួយប្រភេទ ថែរក្សាហ្វូងសត្វដំរី ដែលសព្វថ្ងៃបានក្លាយទៅជាអ្នកថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិទៅវិញ ព្រមទាំង ការប្រែប្រួលទម្រង់ដើមខ្លះៗ មកពីរបត់សង្គម។ គឺភាពខុសប្លែកខ្លះៗនេះហើយ ដែលគប្បីយើងត្រូវកត់សម្គាល់ដើម្បី ទុកជាទិន្នន័យ ប្រវត្តិសាស្ត្រសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ។

Leave a comment