តើអ្នកដឹងទេ ហេតុអ្វីបានជាពេលមនុស្សស្លាប់ តែងតែមានលោកតាអាចារ្យ ឬចាស់ៗ នាំគ្នាទៅសម្រាន្តកំដរសព នៅពេលយប់?

រឿងអាយុសង្ខារគ្មាននរណាម្នាក់អាចដឹងបានទុកជាមុននោះទេ។ ជាទូទៅនៅពេលមានមនុស្សស្លាប់ ខ្មែរយើងតែងតែយកទៅធ្វើបុណ្យតាមប្រពៃណី មិនដែលអាក់ខានឡើយ ជួនកាលធ្វើនៅផ្ទះ។ ជួនកាលទៀតធ្វើនៅក្នុងវត្ត ដោយយោងទៅតាមជំនឿដែលគេបានជឿតៗគ្នាថា កាលណាអ្នកស្លាប់នោះ បានស្លាប់ដោយឧបហេតុនានា ដែលមិនមែនជាការស្លាប់ដោយធម្មជាតិ «កើត ចាស់ ឈឺ ស្លាប់»។ពិតណាស់អ្នកតែងតែធ្លាប់បានដឹងហើយមែនទេថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបុរាណឱ្យតែមានមនុស្សស្លាប់ យើងមានទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្ត។ ក្នុងនោះរឿងអបិយជំនឿ រមែងភ្ជាប់គ្នាមកជាមួយគ្នាជានិច្ច។ប្រិយមិត្តធ្លាប់ដែលសង្កេតទេថា ធម្មតាឱ្យតែផ្ទះណាមានមនុស្សស្លាប់ គឺនៅយប់ថ្ងៃដែលមានប្រារព្ធពិធីបុណ្យសពនោះ យើងតែងតែឃើញមានលោកតាអាចារ្យ ឬចាស់ៗមួយចំនួនដែលជាអ្នកជិតខាង ឬអ្នកស្គាល់គ្នា ឬសាច់ញាតិបងប្អូនបុគ្គលដែលបានស្លាប់ទៅ ពួកគាត់បានបបួលគ្នាទៅសម្រាន្តកំដរសពជានិច្ច។

Leave a comment