យុវជន​ម៉ាឡេស៊ី​ ​ធ្វើ​​ខ្មោច​ចេញ​​លង​បន្លាច​អ្នក​ដើរ​ហើរ​ពេល​រាត្រី

ក្រុង​គូឡាឡាំពួ៖ តួអង្គ​បិសាច​លេង​ម៉ូដ​សក់​ និង​ពុក​មាត់​កន្ទ្រើង​​ កំពុង​ចេញ​លង​ក្នុង​​សហគមន៍​ម៉ាឡេស៊ី​តូច​មួយ​ ដើម្បី​បង្ក្រាប​អ្នក​មាន​ជំនឿ​លើ​វិញ្ញាណ​ព្រលឹង ​ឲ្យ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ អំឡុង​ពេល​បិទ​​ប្រទេស​ ដោយសារ​តែ​​ការ​រីក​រាលដាល​នៃ​វីរុស​​កូរ៉ូណា​​។វា​មិន​មែន​ព្រលឹង​ខ្មោច​មែន​ទែន​នោះ​ទេ តែ​បុរស​នៅ​ក្នុង​ភូមិ​ម្នាក់​ឈ្មោះ មូហាមេដ យូរ៉ាប៊ីល អាលៀស​ (Muhammad Urabil Alias) ដែល​​គ្រង​ឈុត​រ៉ូប​ពណ៌​ស​ និង​ម៉ាស់​ចេញ​ដើរ​លង​បន្លាច​មនុស្ស​​រៀង​រាល់​រាត្រី​។អំឡុង​ពេល​ចេញ​លង​ក្នុង​ភូមិ ខេម៉ាម៉ាន ភាគ​ឦសាន​ប្រទេស ​ម៉ាឡេស៊ី ក្មេងៗ​ស្រែក​ក្នុង​សភាព​ភ័យ​ខ្លាច​ និង​រត់​ទៅ​ផ្ទះ​វិញ​ទាំង​បាត​ជើង​សព្រាត​ ខណៈ​ពួកគេ​ឃើញ​ខ្មោច​ដើរ​លង​​​តាម​ដង​ផ្លូវ​នានា​។មិន​ខុស​ពី​បណ្ដា​ប្រទេស​ដទៃ​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ ម៉ាឡេស៊ី​បាន​បញ្ជា​ពលរដ្ឋ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ ​ព្រម​ទាំង​​បិទ​សាលា និង​ជំនួញ​មិន​សំខាន់​ជា​ច្រើន​ទៀត​។

Leave a comment