នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាបពីសមត្តកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើល ទីតាំងផ្ទះសំណាក់ យីហោ អូយ៉េស ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ខណៈដែល នារីម្នាក់បានដេកស្លាប់ក្នុងបន្ទុប់ ទាំងននលគោក ហើយត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាម ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោអូយ៉េស បន្ទុប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានឆ្លើយប្រាប់សមត្តត្ថកិច្ចថា នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៍ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួច ក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ ។

Leave a comment