ប្លែក! យុវជន​ឥណ្ឌូនេស៊ី តែងធ្វើ​​ខ្មោច​បន្លាច​មនុស្ស​ ​កុំ​ឲ្យ​ពូកែដើរ​លេង​ក្រៅឆ្លងកូវីដ ១៩

យុវជន​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​នៅ​ភូមិមួយ​ឈ្មោះ Kepuh ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើជា​ខ្មោច ដើម្បី​លង​បន្លាច​មនុស្ស​តាមផ្លូវ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ខ្លាច​រអារ​ចេញ​ក្រៅ ការពារ​ខ្លួន​ពី​វីរុស​កូវីដ ១៩។ក្រុម​យុវជន​ដែល​តែង​ខ្លួន​ធ្វើខ្មោច​ដើរ​លេងមនុស្ស​តាមផ្លូវ​ពេញភូមិនោះ និយាយ​ថា ការ​ធ្វើដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​ខ្លាច ហើយ​ពួកគេ​មិន​ហ៊ាន​ដើរ​លេង​ក្រៅផ្ទះ។ ក្រោយ​ធ្វើ​សកម្មភាព​នេះ​បាន​ប៉ុន្មាន​ថ្ងៃ ក្រុមយុវជន​ដដែល​ថា ការ​តែង​ខ្លួន​ធ្វើខ្មោច​នេះ ដូចបាន​ផល​គ្រាន់បើ ដោយ​ឃើញភូមិ​រាង​ស្ងាត់​អ្នក​ដើរ​លេង​ក្រៅជាង​ពីមុន៕

Leave a comment