អ្នកណាមិនព្រឺ ! បើកំពុងតែធ្វើការសុខៗ ហើយស្រាប់តែខ្មោចមកឈរពីក្រោយខ្នងបែបនេះ !

វាពិតជាមានការភ្ញាក់ផ្អើល និង ព្រឺព្រួចគួរឱ្យខ្លាចយ៉ាងខ្លាំង នៅពេលដែលក្រុមអ្នកបច្ចេកទេសតបណ្តាញភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC)កំពុងតែនាំគ្នាធ្វើការយ៉ាងមមាញឹកស្រាបតែមានខ្មោចលង ដោយមកឈរនៅពីក្រោយខ្នងធ្វើឱ្យពួកគាត់ភ័យប្រលឹងចុងសក់គ្រប់គ្នា ។ មិនថាតែពួកគាត់នោះទេ ដែលភ័យខ្លាចនោះ សូម្បីតែមហាជនដែលបានឃើញរូបភាពដែលគេបានបង្ហោះនេះ អ្នកណាក៏ភ័យបោះសក់ដែរ ព្រោះកំពុងតែឈរធ្វើការសុខៗស្រាប់តែមានខ្មោចមកលងបែបនេះ ។នៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Chhay Vannak បានបង្ហោះរូបភាពនេះ ជាមួយការសរសេរសារថា « កំពុងតែធ្វើការនៅវេលាម៉ោង ៨យប់ មិនដឹងថា មានអ្នកឈរមើលទេ នៅកណ្តាលព្រៃភ្នំ ជិតបឹងក្របីងាប់ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ »។ ទាក់ទងនឹងរឿងនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលទៅខំមិនថា រូបភាពនេះជារូបភាព ដែលគេកាត់ត ។ ដូច្នេះបើរឿងនេះ ពិត ឬ មិនពិតយ៉ាងណានោះ សូមបងប្អូនពិចារណាតាមការគួរ ៕

Leave a comment