
រឿងរ៉ាវដ៏រន្ធត់មួយនេះ គឺដកស្រង់ពីរឿងនិទានរបស់ប្រទេសម៉ិចស៊ិច “La Llorona” ។ នៅទីជនបទមួយនៃប្រទេសម៉ិចស៊ិច មាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារីយ៉ា តែជាកូនស្រីអ្នកក្រីក្រមួយដែលរស់នៅតំបន់ដាច់ស្រយាល។ គ្រាមួយ មានបុរសអ្នកមានប្រាក់ស្ដុកស្ដម្ភម្នាក់ធ្វើដំណើរកាត់តំបន់ដែលនាងរស់នៅ ចៃដន្យក៏បានជួបម៉ារីយ៉ាដែលគ្រានោះហើយដែលកំលោះម្នាក់នោះបានធ្លាក់អន្លង់ស្នេហ៍ស្រីស្អាតម៉ារីយ៉ា ហើយក៏ប្ដេជ្ញាថានឹងយកនាងធ្វើជាភរិយាអោយទាល់តែបាន។ក្រោយមក គាត់ក៏បានម៉ារីយ៉ាធ្វើជាភរិយាមែនចំណែកឯគ្រួសារខាងស្រី ត្រេកអរជាខ្លាំង ដែលមានកូនប្រសារជាអ្នកមានស្តុកស្តម្ភ ប៉ុន្តែគ្រួសារខាងប្រុសវិញ បែរជាមិនសប្បាយចិត្តរឿងបានកូនប្រសារស្រីជាកូនអ្នកក្រីក្រទៅវិញ។ ក្រោយពីរៀបការ ដោយសារមានការមិនសូវពេញចិត្តពីគ្រួសារខាងប្រុស អ្នកទាំងពីរ ក៏បានចាកចេញពីផ្ទះទៅរស់នៅតែពីរនាក់រហូតដល់មានកូនពីរ ដោយសុភមង្គល។
