
មនុស្សគ្រប់គ្នារតែងតែឆ្ងល់នឹងចង់ដឹងថា តើពេលយើងស្លាប់ភ្លាមដួងប្រលឹងរបស់យើងទៅណា ទៅកើតថ្មីឬក៏ទៅចុះនរកឬក៏ទៅឋានសួគ៌? ១២នាទី បន្ទាប់ពីយើងស្លាប វាសំខាន់ណាស់ នៅពេលដែលយើងដាច់ខ្យល់ភ្លាម ចិត្តរបស់យើងហ្នឹងគិតទៅដល់រឿងអតីតកាល តាំងពីទើបកើតរហូតដល់ម៉ោងនេះ បើកាលនៅរស់យើងធ្វើអ្វីដែលអាក្រក់ៗយើងនឹងឃើញអ្វីដែលអាក្រក់ៗ បើយើងធ្លាប់ធ្វើអ្វីដែលល្អៗយើងហ្នឹងឃើញតែល្អ ព្រោះពេលនោះគឺចិត្តរបស់យើងកំពុងតែគិតទៅរកអតីតកាល ។ដូច្នេះបានជាមនុស្សស្លាប់ភ្លាមមានបងប្អូនសាច់ញាត្តិហៅលោកមកសូត្រមន្តនឹងចាក់មេក្រូស្មូតរផ្សេងៗដែលអប់រំល្អៗ ដើម្បីអោយខ្មោចដែលស្លាប់ទៅគិតតែរឿងល្អៗធម៌នាំមុខនឹងបានទៅកើតកន្លែងដែលល្អ បើយើងស្លាប់ភ្លាមចិត្តរបស់យើងគិតទៅរកតែអតីតកាលដែលអាក្រក់គឺយើងហ្នឹងធ្លាក់នរក បើយើងស្លាប់ភ្លាមគិតចង់សម្លាប់មនុស្សយើងហ្នឹងកើតជាសត្វតេរច្ឆានផ្សេងៗ៕
