ព្រឺក្បាល​ឥតល្ហែ! មក​ស្ដាប់​​​ចាស់ៗ​​តាម​ភូមិ​​ដាច់​ស្រយាល ដំណាល​​ពី​​រឿង​ខ្មោច​​ចងក

ទាក់ទងរឿងខ្មោចចងកនេះ មកដល់សព្វថ្ងៃមនុស្សមួយចំនួន ពុំសូវដឹងពីជំនឿរបស់ចាស់បុរាណ ដែលពួក​គាត់​បាន​ហាម​ប្រាម​កូន​​ចៅ​​មិន​​ឲ្យ​យក​មនុស្សស្លាប់ដោយសារចងក យកទៅកប់ និងធ្វើបុណ្យឡើយ។ចំពោះជំនឿនេះ អ្នកស្រុកនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែប្រកាន់ជាប់លាប់រហូតមកដល់សព្វថ្ងៃ​នេះ។ នៅ​ពេល​មាន​មនុស្ស​ស្លាប់ ដោយសារចងក គេមិនឲ្យយកខ្មោចនោះទៅធ្វើបុណ្យទេ គឺគេកប់នៅនឹងកន្លែងចងកនោះតែម្ដង។លោកអ៊ំ កុក ហ្វាំង មានវ័យ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយលោកអ៊ំក៏​ធ្លាប់​ជា​អ្នក​ព្លុក​​ម្នាក់​ផង​ដែរ បានប្រាប់មកកាន់សារព័ត៌មានយើងឲ្យដឹងថា បើមានមនុស្សស្លាប់ ដោយសារចងក គឺគេមិនយកមកធ្វើបុណ​ទេ ចងក​នៅ​កន្លែង​ណា គឺគេកប់នៅកន្លែងនោះ សូម្បីមឈូសក៏គេមិនដាក់ឲ្យផង។

Leave a comment