អាមេរិក៖ តើលោកអ្នកជឿថាមានខ្មោចដែរឬទេ? បុរសម្នាក់មកពីទីក្រុង ញូវយ៉ក បានចែករំលែកនូវបទពិសោធន៍ដ៏ចម្លែកព្រឺព្រួច ទាក់ទិននឹងវិញ្ញាណវិលវល់របស់ក្មេងប្រុសម្នាក់ តាមលងបន្លាចលោក យ៉ាងគួរឲ្យភ័យរន្ធត់បះសក់។ នេះបើយោងតាម សារព័ត៌មាន ដេលីម៉េល ចុះផ្សាយថ្ងៃ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ។ លោក Adam Ellis បានឲ្យដឹងថា ការលងបន្លាចនេះ គឺជានិច្ចកាល ស្របពេលដែលខ្លួនកំពុងលង់លក់យល់សុបិន ថាមានក្មេងប្រុសម្នាក់ មានក្បាលផតគួរឲ្យចម្លែក មានឈ្មោះ Dear David ដែលព្រលឹងរបស់គេតែងតែវិលវល់ តាមមកបៀតបៀនរូបលោក ឥតឈប់ឈរ បង្កប់នូវភាពចម្លែកអាថ៌កំបាំង។

