អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៅ​ឥណ្ឌូនេស៊ី​ប្រើ​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ខ្មោច​បន្លាច​មនុស្ស​ឲ្យ​នៅ​ផ្ទះ ដើម្បី​រារាំង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩

អ្នក​ស្រុក​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត Central Java ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រើ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ជា «ខ្មោច» ឱ្យ​យាម​ល្បាត​តាមផ្លូវ និង​បន្លាច​មនុស្ស​ឱ្យ​នៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​តាម​បទបញ្ជា​របស់​អាជ្ញាធរ​មូលដ្ឋានក្នុង​គោល​បំណង​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ថ្នាក់​ដឹកនាំ​នៃ​ភូមិ Kepuh នៅ​ជាយ​ក្រុង Sukoharjo និយាយ​ថា អ្នក​ស្រុក​នៅ​ទី​នោះ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​គំរាម​កំហែង​ដោយសារ​វីរុស​កូរ៉ូណា ហើយ​បាន​ធ្វើ​ព្រងើយ​កន្ដើយ​ចំពោះ​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​ពួកគេ​ស្នាក់នៅ​ក្នុង​ផ្ទះអ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម​ដែល​ធ្វើការ​ដោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​នឹង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​ផ្តើម​គំនិត​តែង​ខ្លួន​ជា “pocong” ដែល​មាន​ន័យ​ថា «ខ្មោច​រុំ​ក្រណាត់» ដែល​មាន​និទាន​នៅ​ក្នុង​រឿង​ព្រេង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។

Leave a comment